អាជ្ញាធរ សម្រេចបញ្ចប់អាជ្ញាបណ្ណ និងបិទអាជីវកម្មវិស័យទេសចរណ៍ ផ្នែកផ្ទះសំណាក់ចំនួន២កន្លែង ក្នុងស្រុកកោះធំ!
ខេត្តកណ្តាល៖ យោងបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល
រដ្ឋបាលស្រុកកោះធំ បានធ្វើការសម្រេចបញ្ចប់អាជ្ញាបណ្ណ និងបិទអាជីវកម្មវិស័យទេសចរណ៍ ផ្នែកផ្ទះសំណាក់ចំនួន២កន្លែងគឺ ផ្ទះសំណាក់ ច័ន្ទ ណារី និងផ្ទះសំណាក់ លីលី ០៩ ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់ស្វាយកណ្តាល និងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ការសម្រេចបិទអាជីវកម្មផ្ទះសំណាក់ទាំងពីរនេះ គឺធ្វើឡើងដោយយោងលើតម្រូវការចាំបាច់ និងស្ថានភាពជាក់ស្តែង ការមិនបំពេញតាមលក្ខខណ្ឌអាជ្ញាបណ្ណ ការមិនអនុវត្តតាមកិច្ចសន្យានានា និងការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។
ក្នុងនាមអភិបាល នៃគណ:អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក សូមឲ្យដល់មាតាបិតា/អាណាព្យាបាលទាំងអស់ត្រូវយកចិត្តទុកដាក់អប់រំ ទូន្មាន និងតាមដានកូនៗឲ្យបានជាប់ជាប្រចាំ និងស្នើសុំឲ្យបងប្អូនម្ចាស់អាជីវកម្មទាំងអស់ត្រូវអនុវត្តការឲ្យត្រឹមត្រូវតាមច្បាប់ លក្ខខណ្ឌកំណត់ និងគោលការណ៍ណែនាំ ពិសេសត្រូវរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗចំពោះករណីក្មេងទំនើង ការជួញដូរផ្លូវភេទ និងការជួញដូរគ្រឿងញៀន។ល។