ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង លោកវរសេនីយ៍ទោ ហួរ ម៉េងហួន ពីអធិការរងខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌចំការមន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនាយនគរបាលជាតិ និងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធ ផលប្រតិបត្តិការបង្ក្រាបប្រចាំខែមេសា និងលើកទិស ដៅការងារ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនោះ គឺលោកវរសេនីយ៍ទោ ហួរ ម៉េងហួន ពី
អធិការរងខណ្ឌ ទួលគោកចូលកាន់មុខតំណែងជាអធិការ នៃអធិការ ដ្ឋាននគរបាលខណ្ឌចំការមន ជំនួសលោកវរសេនីយ៍ ឯក យិន សាន ដែលត្រូវចូលនិវត្តន៍។
ពិធីនេះទទួលបានការអញ្ជើញចូលរួមផងដែរពីសំណាក់អស់លោក-លោកស្រីឧត្តមសេនីយ៍ទោស្នងការរង នាយការិយាល័យចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងអស់លោកអធិការរង-អធិការនគរបាលខណ្ឌទាំង១៤ អស់លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១០៥៕
អត្ថបទដែលជាប់ទាក់ទង
Open

Close