លោក ពេជ្រ កែវមុនី បានណែនាំអោយអាជ្ញាធរដែនដី រាល់លិខិតស្នើសុំស្ដារស្រះសូមភ្ជាប់មកជាមួយផែនទីបញ្ជាក់ទីតាំង បញ្ជាក់ពីទំហំ និងលេខនិយាមការអោយបានត្រឹមត្រូវនិងច្បាស់លាស់
ខេត្តកំពង់ឆ្នាំង៖ កាលពី ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ត្រូវនិងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោក អឿ សារឿន អនុប្រធានមន្ទីរក្ដាប់រួម មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនិងចុះពិនិត្យទីតាំងស្នើសុំរបស់ប្រជាជន១១គ្រួសារ ស្នើសុំជីកស្រះចិញ្ចឹមត្រី និងយកអាចម៍ដីធ្វើកន្លែងទីទួលសុវត្ថិភាព ស្ថិតក្នុងឃុំដារ ស្រុកកំពង់លែង ក្រោមអធិបតីភាពលោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង និងមានអញ្ជើញចូលពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ។
ក្នុងឱកាសចុះពិនិត្យទីតាំងស្នើសុំ លោក ពេជ្រ កែវមុនី បានណែនាំអោយអាជ្ញាធរដែនដី រាល់លិខិតស្នើសុំស្ដារស្រះសូមភ្ជាប់មកជាមួយផែនទីបញ្ជាក់ទីតាំង បញ្ជាក់ពីទំហំ និងលេខនិយាមការអោយបានត្រឹមត្រូវនិងច្បាស់លាស់ងាយស្រួលមន្រ្តីបច្ចេកទេសចុះពិនិត្យ និងណែនាំអោយមន្ទីរជំនាញបន្តចុះពិនិត្យ និងផ្ដល់បច្ចេកទេសអោយបានត្រឹមត្រូវ ។







