លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដាក់បទបញ្ជាអោយកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយ លើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច)និងក្មេងទំនើង

កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូ និច) និងក្មេងទំនើង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយធ្វើឡើងនៅវិទ្យាល័យ បីតាឯករាជ្យ ស្ថិតក្នុងស្រុកគងពិសី ក្រោមវត្តមាន លោក ញ៉េន មុន្នីរតនៈ អភិបាលរង នៃគណៈអភិបាលស្រុកគងពិសី និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សចំនួន ៨៤១នាក់ (ក្នុងនោះស្រី៤៥៣នាក់)ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close