ភ្នំពេញ៖ អនុវត្តតាមបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យ០១នាក់ដែលបានកា..ប់សម្លាប់បងថ្លៃស្រីបណ្តាលឲ្យស្លាប់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥វេលាម៉ោង ២០:៣០នាទី មានករណី ឃា..តកម្មមួយកើតឡើង នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ វ៉ា ស្រីនិច ភេទស្រី អាយុប្រហែល ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ឃាត់ខ្លទនជនសង្ស័យឈ្មោះ ចិន ចាន់ចំណាប់
ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ (ត្រូវជាប្អូនថ្លៃជនរងគ្រោះ) ។
ឃាត់ខ្លួនបានជនសង្ស័យបាននៅវេលាម៉ោង ២១:៥៥នាទី ថ្ងៃខែឆ្នាំដដែល។
ប្រភព បញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ(សព)បានដឹកកូនស្រីចេញពីបុរីមកផ្ទះ ពេលមកដល់ផ្ទះជនរងគ្រោះបានឱ្យកូនទៅម្ដាយក្មេក ហើយក៏ដើរចូលទៅក្នុងបន្ទប់របស់ខ្លួនជាន់ទី១។ ភ្លាមនោះស្រាប់តែជនសង្ស័យដែលត្រូវជាប្អូនថ្លៃឈ្មោះ ចិន ចាន់ចំណាប់ ដែលកំពុងតែនៅក្នុងផ្ទះ បានកាន់កាំបិតប៉័ងតោចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ហើយបិទទ្វារ និងបានធ្វើសកម្មភាពកា..ប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយមកជនសង្ស័យក៏បានរត់គេចខ្លួនបាត់។
តាមការបំភ្លឺពីម្ដាយបង្កើតរបស់ជនសង្ស័យថា ជនសង្ស័យបានធ្លាប់យកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀនបីដងរួចមកហើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសាកសួរតាមនីតិវិធី។