បដិមាព្រះនរាយណ៍ផ្ទុំមកពីប្រាសាទមេបុណ្យខាងលិចត្រូវបានតាំងបង្ហាញនៅសារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង

បារាំង៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ពិព័រណ៍ស្តីពីរាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព “Angkor Royal Bronzes: Art of Divine” ត្រូវបានបើកសម្ពោធជាផ្លូវការនៅសារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ មានវត្តមាននាពេលនោះក៏មានវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌បារាំង តំណាងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញផ្នែកវប្បធម៌ ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងអ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានធំៗលើពិភពលោកចំនួន៧៤នាក់ផងដែរ។
សូមបញ្ជាក់ថា បដិមាព្រះនរាយណ៍ផ្ទុំធ្វើពីសំរឹទ្ធនេះត្រូវបានយកមកជួសជុលនៅប្រទេសបារាំង តាំងពីឆ្នាំ២០២៤មកម្ល៉េះ ហើយត្រូវបានដាក់តាំងបង្ហាញជាមួយបដិមាសំរឹទ្ធចំនួន១២៦ផ្សេងទៀតនាពេលនេះ។
អត្ថបទដែលជាប់ទាក់ទង
Open

Close