ប៉េអឹម ខេត្តកំពង់ស្ពឺ បង្ក្រាប ករណី រក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ឃាត់មនុស្សប្រុសស្រី៦នាក់

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១២:៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ធ្វើការពន្លាតសមត្ថកិច្ចដែនដី ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់(ស្រី០២) ករណី រក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី១.ឈ្មោះ ឌា រ៉នី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ,ទី២.ឈ្មោះ សាយ រ៉ាហ្សា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ,ទី៣.ឈ្មោះ គង់ រស្មី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពេ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី៤.ឈ្មោះ ស៊ុន ឃឿន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនាម័យ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

និងបន្តរសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានតាមប្រដេញជនសង្ស័យដែលរត់គេចខ្លួនពីកន្លែងកើតហេតុ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រហូតដល់ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែម(ស្រី១នាក់) ។

ជនសង្ស័យទី១.ឈ្មោះ សូ វាសនា ហៅអាឡូត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងទី

២.ឈ្មោះ ស៊ុន ដុងដៀង ភេទស្រី អាយ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ចាប់ដកហូតវត្ថុតាងបានរួមមាន៖ក្រាមពណ៌សថ្លា ចំនួន ១៥៩ កញ្ចប់,ម្សៅពណ៌ស ចំនួន ០២កញ្ចប់(k),ខ្សៀ ចំនួន ០៣,រថយន្ត ចំនួន ០២គ្រឿង,ដបជក់ ចំនួន ០១,ទូរសព្ទ័ដៃ ចំនួន ០៦គ្រឿង,ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ ទាំង០៦នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញប្រគល់ជូន កងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close