គ្រាប់ពេជ្រដ៏ធំមួយនៅតំបន់តារាសាគរ៖ ឆ្នេរដ៏ស្រស់ស្អាតសម្បូដោយសម្រស់ធម្មជាតិ និងភាពស៊ីវិល័យ

ភ្នំពេញ៖  នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក LI MENG CHEN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal City Development Group Co., Ltd. និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីគោរពរាយការណ៍ពីវឌ្ឍនភាពគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន និងស្នើសុំអនុសាសន៏ និងការគាំទ្រផ្សព្វផ្សាយគម្រោងតារាសាគររបស់ក្រុមហ៊ុន ព្រមទាំង សំណើចូលរួមក្នុងព្រឹត្តការណ៍បុណ្យសមុទ្រឆ្នាំ២០២៥ ផងដែរ។
ក្នុងជំនួបប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពលើការអភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុនកន្លងមក ដើម្បីទាក់ទាញអ្នកទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋចិនមកទស្សនាកម្ពុជា ពោលគឺតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពជា ព្រមទាំងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍលើការស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ ការតភ្ជាប់ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកឱ្យកាន់តែសំបូរបែប និងងាយស្រួល ព្រមទាំងផលិតផលទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជាច្រើន។ តបតាមការស្នើសុំរបស់ក្រុមហ៊ុន ក្រសួងនឹងសហការជាមួយជាមួយក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយទាំងក្នុង និងក្រៅស្រុក រួមទាំង Influencer ជួយផ្សព្វផ្សាយពីគម្រោងរបស់ក្រុមហ៊ុនជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាឱ្យបានច្រើនបន្ថែមទៀត។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ ថ្លែងអំណរគុណដល់ក្រុមហ៊ុនចំពោះសំណើចូលរួមក្នុងព្រឹត្តការណ៍បុណ្យសមុទ្រឆ្នាំ២០២៥ ខាងមុខនេះ និងកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាពលរដ្ឋចិន ជាពិសេសពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសណ្តាប់ធ្នាប់សាធារណៈល្អ។
អត្ថបទដែលជាប់ទាក់ទង
Open

Close