ក្រុមហ៊ុន វឌ្ឍនៈ ប្រកាសគាំទ្រ គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការធ្វើទីផ្សារដោយការផ្តល់រង្វាន់តាមរយៈគម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿងស្រវឹង!

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០% សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការធ្វើទីផ្សារដោយការផ្តល់រង្វាន់តាមរយៈគម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿងស្រវឹង ដូចមានចែងក្នុងលិខិតលេខ ៦៩៥ សជណ.ពទ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ 

ក្រុមហ៊ុនមានក្តីសោមនស្សរីករាយ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមគោរព និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សំដៅជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្រុមហ៊ុន វឌ្ឍនៈ តែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ «ស្តង់ដារ គុណភាព រសជាតិ និងសេវាកម្ម» ជាចម្បងជាមួយនឹងទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន បរិស្ថាន និងសង្គម រហូតមានការទទួលស្គាល់នូវស្តង់ដារ និងគុណភាពពីស្ថាប័នអន្តរជាតិធំៗកម្រិតពិភពលោកជាបន្តបន្ទាប់ តាមរយៈការទទួលបានមេដាយមាសចំនួន៤៤ និងពានពេជ្រចំនួន៦ ត្រឹមរយៈពេលជាង៣ឆ្នាំនៃប្រតិបត្តិការ។

ក្រុមហ៊ុនសូមប្តេជ្ញាគាំទ្រ ដើម្បីជំរុញការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយស្តង់ដារ និងគុណភាពជាចម្បង។

អត្ថបទដែលជាប់ទាក់ទង
Open

Close