ខ្យល់កន្ត្រាក់ខ្លាំង ធ្វើឱ្យរលំបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០៣ដើម និងរលំបង្គោលខ្សែបណ្តាញតង់ស្យុងទាប (LV) ៤ដើម
EDC ៖ នាល្ងាចថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរោង សប្ដស័ក ព.ស.២៥៦៨
រាជធានីភំ្នពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F9) មូលហេតុដោយសារតែមាន ខ្យល់កន្ត្រាក់ខ្លាំង ធ្វើឱ្យរលំបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០៣ដើម និងរលំបង្គោលខ្សែបណ្តាញតង់ស្យុងទាប (LV) ចំនួន០៤ដើម ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ (១)សង្កាត់សំរោងក្រោម សង្កាត់ចោមចៅ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (២)សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការផ្លាស់ប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៨:១០នាទីល្ងាច។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ

