ដំណឹងល្អ! ក្រដាសប្រាក់រៀល ចាស់ ទក់ រហែក អាចប្ដូរយកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃ

ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជាមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនថា ធនាគារជាតិនៃកម្ពុជានឹងរៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារមាត់បឹងតាកែវ ខេត្តតាកែវ
កម្មវិធីនេះក៏មានការប្ដូរជូនក្រដាសប្រាក់រៀល ចាស់ ទក់ រហែកប្ដូរយកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃ ការតាំងពិព័រណ៍ និងការប្រគំតន្ត្រីផងដែរ។
សូមចូលរួមដោយសេរី ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ ៧:០០នាទីល្ងាច ទាំងអស់គ្នា!
អត្ថបទដែលជាប់ទាក់ទង
Open

Close