ដឹងតែកក្រើក ទឹកដីភ្នំពេញ ទៀតហើយ! សង្វៀន គ្រុឌ លេងឈុតធំ សុទ្ធតែ គូពិសេស ទាំងគូអន្តរជាតិ ទាំងគូថ្នាល គុណភាព  មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ!

ភ្នំពេញ៖ សង្វៀនគ្រុឌគុនខ្មែរ ត្រលប់មកវិញហើយហ្វេនៗ! ដឹងតែកក្រើកទឹកដីភ្នំពេញទៀតហើយ អ្នកគាំទ្រគ្រុឌគុនខ្មែរ ត្រៀមខ្លួនហើយឬនៅ កីឡាករកណ្តាប់ដៃដែក ធន់ ចាន់តាក់ កំពុងបើកចង្កូមខ្លាគ្រហឹម ចាំគូប្រកួតរបស់ខ្លួន ថាឱ្យលើសពី ១ទឹកនោះទេ នេះជាសម្តីពិត របស់ កីឡាករ ធន់ ចាន់តាក់។

ក្នុងថ្ងៃប្រកួតនេះដែរ កីឡាការិនី អេ យ៉ានុត ភូថង ដែលទើបតែបញ្ចប់ភារកិច្ច នៅសហរដ្ឋអាមេរិក ក៏បានត្រៀមកម្លាំងរួចហើយ ថានឹងយកខ្សែក្រវាត់ គ្រុឌគុនខ្មែរ នេះឱ្យបាន ដោយមិនបន្ធូរដៃ ដល់កីឡាការិនី មក ពីអ៊ុយរ៉ាហ្កាយ ធេអអូផាណុ នោះឡើយ។

ក្នុងនោះ ក៏មានការប្រកួតឈុតថ្នាល គុណភាព ផងដែរ ដូចជា រិទ្ធី គីងកុង ដែលបងប្អូនអ្នកគាំទ្របានស្គាល់រួចមក ក៏ជាកីឡាករតូចមួយដែលបានផ្តួលកីឡាករថៃ ហើយថ្ងៃនេះក៏ឡើងមកប៉ះជាមួយកីឡាករ ថៃ មង្គុនភេក ឆ.ឆេមពាន គឺថាដឹងតែល្អមើល ជាក់ជាមិនខានឡើយ។

នេះជាការប្រកួតដ៏អស្ចារ្យមួយ ដែលអ្នកគាំទ្រគ្រុឌគុនខ្មែរ ចង់ឃើញ ក៏ទង្ទឹមរង់ចាំជាមួយផងដែរ លើកនេះសង្វៀនគ្រុឌគុនខ្មែរ លេងមួយទំហឹងតែម្តង សុទ្ធតែគូពិសេស ទាំងគូអន្តរជាតិ ទាំងគូថ្នាល គឺថាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះឡើយ។

កុំភ្លេចជួបជាមួយនឹងកីឡាករ ល្បីៗ នឹងមានវត្តមាន លើឆាកប្រដាល់ គ្រុឌ គុនខ្មែរ!

ជួបគ្នាចាប់ពីម៉ោង ៦ និង៣០នាទី ការប្រកួតនឹងធ្វើឡើងនៅទីតាំង៖ ដីឡូខាងត្បូងស្តុបទួល

ពង្រ ទល់មុខ វត្តធម្មត្រ័យ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី២៦ និង ២៧ ខែមេសា ឆ្នាំ២០២៥ នេះ៕

 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close