យកវីដេអូចាស់ មកកាត់តបញ្ចូលសំឡេង បង្ហោះឡើងវិញ…!

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មាបកិត្តិយសសូមជម្រាបជូនសាធារណជនទៅនឹងគណនីឈ្មោះ Roö Roö ដែលបានបង្ហោះសកម្មវីដេអូសកម្មភាពក្មេងទំនើង មួយក្រុមបង្ហោះម៉ូតួ នៅតាមបណ្ដោយមហាវីថីសុីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣)។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានបញ្ជាដឹកនាំអោយផ្នែកជំនាញស្រុកស្អាង ចុះធ្វើការស្រាវជ្រាវករណីខាងលើនេះ ឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ យកមកចាត់ការតាមនីតិវិធី ដូចខាងក្រោម៖

ករណី បង្ហោះម៉ូតូ​ (បង្កឡេីងដោយក្មេងទំនេីង) កាលពី ថ្ងៃទីមិនចាំ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៣និង០០នាទី នៅចំណុច: ផ្លូវមហាវិថីសុីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី០៣)​ ភូមិទួលក្រសាំង​ សង្កាត់រកាខ្ពស់​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល

ក្មេងទំនើង ចំនួន ១០នាក់
០១.ឈ្មោះ​ សុភាព រក្សា អាយុ១៦ឆ្នាំ ទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាសិស្សរៀនថ្នាក់ទី១១ នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង។ (ជាបេីកម៉ូតូ Suzuki Net )​(ឃាត់ខ្លួន)។
០២.ឈ្មោះ​ សែម ខេមរិន្ទ អាយុ១៧ឆ្នាំ ទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាសិស្សរៀនថ្នាក់ទី១០G នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង (អង្គុយពីក្រោយ​ ជាអ្នកថតរូប) ​(ឃាត់ខ្លួន)។
០៣.ឈ្មោះ ឡេង សីហា ហៅ (សាន) អាយុ ១៥ឆ្នាំ ទីលំនៅរស់នៅត្រើយកើត មុខរបរជាសិស្សរៀនថ្នាក់ទី១១B នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង (ជាអ្នកបើកបរម៉ូតូបង្ហោះ​ ម៉ាកហុងដាឌ្រីម​ 1AB-8446)។​ (គេចខ្លួន)។
០៤.​ឈ្មោះ ភាស់ ផាន់ណា អាយុ១៦ឆ្នាំ ទីលំនៅភូមិព្រែកគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាសិស្សរៀនថ្នាក់ទី១១F នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង (អ្នកជិះពីក្រោយ ឡេង សីហា )(គេចខ្លួន)។
០៥-ឈ្មោះ ហាក់ សុវិរៈ អាយុ១៦ឆ្នាំ ទីលំនៅភូមិទួលក្រូច​ ឃុំក្រាំងយូវ ស្រុកស្អាង ខេត្តកណ្តាល។ (ធ្លាប់អប់រំម្ដងរួចហេីយហើយ)​(គេចខ្លួន)។
០៦-​ឈ្មោះ វី ម៉េងហ័ង អាយុ១៥ឆ្នាំទីលំនៅ ភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាសិស្សរៀនថ្នាក់ទី១០ នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង។ (ជាអ្នកបេីកម៉ូតូបង្ហោះ​ ធ្លាប់អប់រំម្ដងរួចមកហើយ)(គេចខ្លួន)។
០៧.ឈ្មោះ សាក់ អាយុ១៥ឆ្នាំ មិនស្គាល់ទីលំនៅ​ មុខរបរ:​ ជាសិស្សរៀនថ្នាក់ទី១០ នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង ។ (អង្គុយពីក្រោយ ឈ្មោះ​ វី​ ម៉េងហ័ង )(គេចខ្លួន)។
០៨.ឈ្មោះ វ័ន អាយុ១៦ឆ្នាំ មិនស្គាល់ទីលំនៅ​ មុខរបរ:ជាសិស្សរៀនថ្នាក់ទី១១D នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង។ (ជាអ្នកបើកម៉ូតូសង់គ្មានស្លាក់លេខ)(គេចខ្លួន)។
០៩.ឡុង គីមឈ័ង អាយុ១៦ឆ្នាំ ទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាសិស្សរៀនថ្នាក់ទី១១B នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង។ (ជាអ្នកថត​ ធ្លាប់អប់រំម្ដងរួចមកហើយ)​ (គេចខ្លួន)
១០.មិនស្គាល់អត្តសញ្ញាណ​ (គេចខ្លួន)
វត្ថុតាងចាប់យកៈ
-ម៉ូតូម៉ាកហុងដាឌ្រីម១២៥​ ពណ៌ខ្មៅ​ សេរីឆ្នាំ២០១៩​ ពាក់ផ្លាកលេខ កណ្ដាល1 AB-8446​ ០១គ្រឿង។

តាមចម្លើយសារភាព​ ក្មេងទំនើងទាំង០២នាក់​បានសារភាព​ថា ពួកខ្លួននិងបក្ខពួក​ ពិតជាបានធ្វេីសកម្មភាពបង្ហោះម៉ូតូកង់ខាងមុខ ហើយបានថតវីដេអូ បង្ហោះក្នុងបណ្ដាញសង្គមFacebook ប្រាកដមែន និងប្រាប់ថាវីដេអូនោះជារូបភាពចាស់ ដែលពួកខ្លួនធ្លាប់បានបង្ហោះម្ដងរួចមកហើយកាលពីឆ្នាំ២០២៤ ទើបនៅថ្ងែទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨និង០០នាទី ឈ្មោះ សែម ខេមរិន្ទ បានយកវីដេអូនោះមកបង្ហោះម្ដងទៀត។

ក្រោយពីធ្វើការសួរនាំបំភ្លឺរួច កម្លាំងសមត្ថកិច្ចបានសុំគោលការណ៍តាមឋានានុក្រម និងបានហៅឪពុកម្តាយអាណាព្យាបាល ធ្វើកិច្ចសន្យា អប់រំណែនាំ ឱ្យត្រឡប់ទៅផ្ទះវិញ និងបានយកម៉ូតូដែលធ្វើសកម្មភាពរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាងរយៈពេល៣ខែ។

សូមបញ្ជាក់៖ ក្រោយពីសមត្ថកិច្ចធ្វើការអប់រំដកហូតម៉ូតូកាលពីថ្ងៃទី២៨.១២.២០២៤ ទើបនៅថ្ងៃ០៤ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបានប្រគល់ម៉ូតូឲ្យអាណាព្យាបាលវិញ។

ចំពោះវីដេអូ ខាងលើឈ្មោះ សែម ខេមរិន្ទ បានកាត់តបញ្ចូលសំឡេង ក្នុងរូបភាពចាស់ រួចបង្ហោះឡើងវិញនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

ចាប់តាំងពីសមត្ថកិច្ចយើងធ្វើការអប់រំ ដកហូតម៉ូតូមក ក្មេងទំនើងទាំងនេះមិនបានធ្វើសកម្មភាពបង្ហោះម៉ូតូជាថ្មីទៀតឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close