ឃាត់ខ្លួន ស្ថាបនិក ក្រុមហ៊ុនឌឹ បេស ហ្រ្គីន ឡងឡាយហ្វ៍ (ខេមបូឌា) ឯ. ក

ភ្នំពេញ៖  ពលរដ្ឋឃាត់ខ្លួន ស្ថាបនិក ក្រុមហ៊ុនឌឹ បេស ហ្រ្គីន ឡងឡាយហ្វ៍ (ខេមបូឌា)ឯ. ក ក្រោយ នាំគ្នាតវ៉ាទាមទារលុយវិនិយោគជាមួយក្រុមហ៊ុនឌឹ បេស ហ្រ្គីន ឡងឡាយហ្វ៍ (ខេមបូឌា)ឯ. ក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៧និង៣០ នាទី នៅចំណុច បុរីភ្នំពេញ ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ មកពី បណ្តា រាជធានី -ខេត្ត ចំនួន ៣០នាក់ បានមកប្រមូលផ្តុំគ្នា នៅមុខក្រុមហ៊ុន ឌឹ បេស ហ្រ្គីន ឡងឡាយហ្វ៍ (ខេមបូឌា)ឯ. ក ដើម្បីទាមទារយកលុយរបស់គាត់វិញ ដែលពួកគាត់បានដាក់លុយវិនិយោគជាមួយក្រុមហ៊ុនកន្លងមក ដោយក្រុមហ៊ុនពុំមានដំណោះស្រាយជូនពួកគាត់។

មធ្យោបាយ ផាសអាប់ ចំនួន០៦គ្រឿង ម៉ូតូ០៨គ្រឿង រថយន្ត ០១គ្រឿង។

ប្រជាពលរដ្ឋ បានឃាត់ខ្លួន ឈ្មោះ ទូច សុភាព ហៅភាព ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស្ថាបនិកក្រុមហ៊ុនឌឹ បេស ហ្រ្គីន ឡងឡាយហ្វ៍ (ខេមបូឌា) ឯ. ក តាំងពីម៉ោង៧ និង៣០នាទី រហូតដល់ម៉ោង១៥ និង១៥នាទី រួចបានប្រគល់អោយ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌសែនសុខ នាំទៅដោះស្រាយបន្តនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រភព បញ្ជាក់ថា ករណីខាលើបញ្ចប់នៅម៉ោង១៥ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ដោយប្រជាពលរដ្ឋ នាំគ្នាចេញទៅដោះស្រាយបន្តនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close