ឆ្នាំណា ក៏ដូចឆ្នាំណា ក្រុមហ៊ុន វឌ្ឍនៈ សហការរៀបចំតុបតែងលម្អ និងប្រារព្វ សង្ក្រាន្ត ឆ្នាំថ្មី ស្ទើរគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស

ភ្នំពេញ៖ សង្ក្រាន្តឆ្នាំថ្មី ទើបបានបញ្ចប់ប្រកបដោយភាពរីករាយ បន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អៗ ជូនបងប្អូនខ្មែរទូទាំងប្រទេស ក៏ដូចជាបានទាក់ទាញភ្ញៀវទេសចរ អន្តរ ជាតិ ជាច្រើនផងដែរ។ 

ការជួបជុំ ដ៏ រីក រាយនេះ កើត ចេញពីកិច្ចខិតខំ ប្រឹង ប្រែង របស់ ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ក៏ដូចជា ក្រុម ហ៊ុន វឌ្ឍនៈ ដែលជាដៃគូឧបត្ថម្ភគាំទ្រ រៀបចំប្រារព្វសង្ក្រាន្តដែលជាកម្មវិធីដ៏ធំប្រចាំឆ្នាំ ក្នុងនោះក្រុមហ៊ុន វឌ្ឍនៈ បានចូលរួមរៀបចំតុបតែងលម្អតាមដងវិថីដើម្បីបង្កើនសោភ័ណភាព ការរៀបចំកម្មវិធីកម្សាន្តសប្បាយ ល្បែងប្រជាប្រិយ កម្មវិធី ប្រដាល់ គុនខ្មែរ ការប្រគំតន្ត្រី នៅចំនួន១៤ ខេត្ត-ក្រុង ផ្សេងៗគ្នាចាប់តាំង ពី ថ្ងៃ ទី១២ ខែមេសា រហូតដល់១៦ខែមេសា។ 

ក្រោមឆន្ទៈ ស្មារតីខ្មែរតែ១ គេតែងឃើញ ក្រុមហ៊ុន វឌ្ឍនៈ តែងតែបានចូលរួមប្រារព្ធ និងអបអរសាទរកម្មវិធីតូចធំជាច្រើនជាមួយប្រជាជនកម្ពុជាគ្រប់ទិសទី ព្រោះក្រុមហ៊ុនដ៏ធំរបស់កូនខ្មែរមួយនេះ ជឿជាក់ថា អាថ៌កំបាំងនៃជីវិតគឺភាពរីករាយ ហើយភាពរីករាយកើតចេញពីការជួបជុំ ចែករំលែក និងជួយគ្នាទៅវិញទៅមក។ 

វឌ្ឍនៈ ប្រ៊ូវើរី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោ បាននិងកំពុងវិនិយោគលើវិស័យជាច្រើនដោយសហគ្រិនខ្មែរសុទ្ធសាធ។ 

វឌ្ឍនៈ ប្រ៊ូវើរី ក៏តែងបានចូលរួមឧបត្ថម្ភគាំទ្រលើស្ទើរ គ្រប់វិស័យ ដូចជាវិស័យអប់រំ វិស័យសិល្បៈ សុខមាលភាពសង្គម ជាពិសេសវិស័យកីឡាមានប្រដាល់គុនខ្មែរ កីឡាបាល់ទាត់ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។

អត្ថបទដែលជាប់ទាក់ទង
Open

Close