ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីងពីន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥

ភ្នំពេញ៖  ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងដោយមានការឯកភាពរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងការកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា ចិន» កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២គឺ៖
ទី១) រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយក្រសួងវប្បធម៌និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន
និងទី២) រវាងក្រសួងទេសចរណ៍កម្ពុជាជាមួយអគ្គស្ថានីយវិទ្យុមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងរួមគ្នាអភិវឌ្ឍវិថីទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពទេសចរណ៍ សំដៅទាក់ទាញនិងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យធ្វើដំណើររវាងប្រទេសទាំងពីរកាន់តែច្រើនឡើងបន្ថែមទៀត។
អត្ថបទដែលជាប់ទាក់ទង
Open

Close