ក្មេងប្រុស ៣នាក់ យកពូថៅ ដំគ្រាប់បេ ផ្ទុះផ្អើលសមត្ថកិច្ចស្រុកបាណន់

បាត់ដំបង៖ ក្មេងប្រុស៣នាក់បានយកពូថៅដៃដំគ្រាប់បេ ប្រភេទ គ្រាប់B40 បណ្តាលអោយផ្ទុះ រងរបួសទាំងបីនាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង២០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៧ ភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថាក្មេងរងគ្រោះទាំង៣នាក់នោះមានឈ្មោះដូចខាងក្រោម៖ទី១-ឈ្មោះ ថា សម្បត្តិភេទប្រុស អាយុ១៧ឆ្នាំ ទី២-ឈ្មោះ វន   រស្មី ភេទប្រុស អាយុ១៤ឆ្នាំ និង ក្មេងប្រុសរងគ្រោះទី៣-ឈ្មោះ វន វាសនា ភេទប្រុស អាយុ១២ឆ្នាំ ទាំង៣នាក់នេះមានទីលំនៅភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (រងរបួសស្រាល)។

ក្រោយពេលកើតហេតុភ្លាមៗនោះ កម្លាំងសមត្ថកិច្ច ស្រុកបាណន់ ក៍ដូចជា ប្រជាពលរដ្ឋ នាំគ្នាចុះទៅមើល ទីតាំងកើតហេតុ និង ជួយបញ្ជូនក្មេងៗ រងគ្រោះយកទៅសង្រ្គោះនៅមណ្ឌលសុខភាព ឃុំចែងមានជ័យ។

បន្ទាប់មក សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានក្រើនរំលឹក ដល់ប្អូនប្រជាពលរដ្ឋ គ្រប់វ័យ ប្រសិនបើ ប្រទះឃើញ គ្រាប់យុទ្ធភណ្ឌ គ្រប់ប្រភេទត្រូវរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីរាយការណ៍បន្ត ទៅអង្គភាព កំចាត់មីន យកទៅកំទេចចោល ទៅតាមបច្ចេកទេស ជៀសវាងកុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស  សត្វ ក្នុងភូមិ បន្តទៀត៕ ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close