ថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញចូលរួម ក្នុងពីធីស្រង់ព្រះនិងពូនភ្នំខ្សាច់ នៅវត្តវេកាឡូការាម ហៅវត្តព្រែកឬស្សី ក្រុងតាខ្មៅ នាថ្ងៃវារៈឡើងសក័ ដែលជាថ្ងៃបញ្ចប់បុណ្យ ចូលឆ្នាំថ្មី
ក្រុងតាខ្មៅ៖ នៅរសៀលថ្ងៃទី១៦មេសា ឆ្នាំ២០២៥ ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម អភិបាលរងខេត្ត ព្រមទាំងថ្នាក់នាំ តាមស្ថាបន័មន្ទីរ ជុំវិញខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ បានអញើញចូលរួម ក្នុងពិធីស្រុង់ព្រះ និងពូនភ្នំខ្សាច់ ក្នុងថ្ងៃវារៈឡើងសក័ ដែលជាថ្ងៃបញ្ចប់ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ក្រុងតាខ្មៅខេត្តកណ្តាល ឆ្នាំ២០២៥។
គួរបញ្ជាក់ថា៖ ពិធីស្រង់ព្រះ គឺជាពិធីមួយ ដែលប្រារព្ធឡើង ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ពិធីនេះធ្វើឡើង ដើម្បីលាងជម្រះនូវបាបកម្ម និងសុំសេចក្តីសុខសេចក្តីចម្រើន សម្រាប់ឆ្នាំថ្មី។ ក្រៅពីនេះ គេក៏មានជំនឿថា ការស្រង់ព្រះ អាចនាំមក នូវសិរីសួស្តី និងជ័យមង្គល ដល់ក្រុមគ្រួសារទៀតផង។
ពិធីនេះ ជាទូទៅ ត្រូវបានប្រារព្ធឡើងនៅថ្ងៃចុងក្រោយ នៃបុណ្យចូលឆ្នាំថ្មី ដែលគេហៅថា ថ្ងៃឡើងស័ក។ នៅក្នុងថ្ងៃនេះ ប្រជាជនខ្មែរ តែងតែនាំគ្នាទៅវត្តអារាម ដើម្បីចូលរួម ក្នុងពិធីស្រង់ព្រះនិងពូនភ្នំខ្សាច់នេះ។ ក្រៅពីនេះ គេក៏មានជំនឿថា ការស្រង់ព្រះ អាចជួយលាងជម្រះ នូវបាបកម្ម និងសុំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់ឆ្នាំថ្មី។