ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវរដ្ឋមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅប្រាសាទតាសោម ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំទស្សនាប្រាសាទតាសោមពេលរាត្រី (Ta Som By Night)

សៀមរាប៖ ក្រោយពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប  ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរអប្សរា និង ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅប្រាសាទតាសោម ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំទស្សនាប្រាសាទតាសោមពេលរាត្រី (Ta Som By Night)។

អត្ថបទដែលជាប់ទាក់ទង
Open

Close