សូមប្រុងប្រយ័ត្ន ! ការឆបោកបន្លំលក់ទំនិញតាមអនឡាញ !

ភ្នំពេញ៖ ថ្មីៗនេះ នាយកដ្ឋនាប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានជនអនាមិកបានបង្ហោះផ្សព្វផ្សាយលក់ផលិតផល តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងតំលៃទាប ដែលធ្វើអោយអ្នកប្រើប្រាស់មានការចាប់អារម្មណ៍ ក្នុងបំណងបោកបញ្ឆោត ពីការបញ្ជាទិញតាមអនឡាញ។

នាយកដ្ឋាន សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រយ័ត្នក្នុងការបញ្ជាកទិញទំនិញ តាមអនឡាញ ដែលមិនមានប្រភពច្បាស់លាស់ ចៀសវាងក្នុងការចាញ់បោកពីជនអានាមិក។

វិធីការពារខ្លួនពីការឆបោកបន្លំលក់ទំនិញតាមអនឡាញ:
• ពិនិត្យមើលប្រភពនៃការផ្សព្វផ្សាយ: មុនពេលទិញទំនិញ សូមស្រាវជ្រាវអំពីប្រភពនៃការផ្សព្វផ្សាយ មើលការវាយតម្លៃ និងយោបល់ពីអតិថិជននៅក្នុង Comment ផ្សេងទៀត។
• ប្រយ័ត្ននឹងតម្លៃទាបខុសពីធម្មតា: ប្រសិនបើតម្លៃទាបពេក នោះទំនងជាមានអ្វីមួយមិនប្រក្រតី។
• កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន: កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួនដែលមិនចាំបាច់ដល់អ្នកលក់ ដូចជាលេខកូត សំងាត់ លេខកុងធនាគារ… ។ល។
• ប្រើវិធីទូទាត់ប្រាក់ដែលមានសុវត្ថិភាព: ប្រើវិធីទូទាត់ប្រាក់ដែលមានសុវត្ថិភាព ដូចជា ឈ្មោះធនាគារ ឈ្មោះគណនីរបស់អ្នកលក់ លេខគណនីអ្នកទទួលលុយ ដែលផ្តល់ការការពារដល់អ្នកទិញ។
• រក្សាទុកកំណត់ត្រានៃការទិញ: រក្សាទុកកំណត់ត្រានៃការទិញរបស់អ្នក ដូចជាបង្កាន់ដៃ និងអ៊ីមែល។

អត្ថបទដែលជាប់ទាក់ទង
Open

Close