រដ្ឋបាលខណ្ឌឫស្សីកែវ សូមអំពាវនាវ ដល់បងប្អូន ចូលរួមជួយផ្តល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារៈប្រើប្រាស់ផ្សេងៗតាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់គ្រួសារកងទ័ព និងកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលបាននឹងកំពុងឈរជើង ការពារនៅតាមបន្ទាត់ព្រំដែនជួរមុខ!
ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមអំពាវនាវ ដល់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌឫស្សីកែវទាំងអស់ មេត្តាចូលរួមជួយផ្តល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារៈប្រើប្រាស់ផ្សេងៗតាមលទ្ធភាព និងសទ្ធាជ្រះថ្លាដល់ រដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់គ្រួសារកងទ័ព និងកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលបាននឹងកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែនជួរមុខ។
រដ្ឋបាលខណ្ឌឫស្សីកែវ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌នៃការចែករំលែករបស់ជាតិយើង។
អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូន ការិយាល័យផែនការ និងហិរញ្ញវត្ថុ ខណ្ឌឫស្សីកែវ ឬការិយាល័យរដ្ឋបាល និងបុគ្គលិកខណ្ឌឫស្សីកែវ ទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៣១០ ១៦៨ /០៨៧ ៥៦៧ ០០៨៕




