កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យ ច្រើននាក់ ករណី រក្សាទុក ចែកចាយ និងជួញដូរ គ្រឿងញៀន !

ខេត្តកំពង់ស្ពឺ៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ  និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ  កម្លាំងមន្ទីរស្រាវជ្រាវបង្រ្កាបបទល្មើស សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំ លោកវរសេនីយ៍ទោ ណុល ដារ៉ា  បានបង្រ្កាបករណីគ្រឿងញៀន កាលពីវេលាម៉ោង១២ និង៤៧នាទីរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានសហការជាមួយ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានបង្រ្កាប ករណី គ្រឿងញៀន ស្ថិតនៅចំនុចមុខផ្ទះសំណាក់ដើមព្រីង ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធ ករណី រក្សាទុក ចែកចាយ និងជួញដូរ ដោយខុសច្បាប់នូសារធាតុគ្រឿងញៀន ។

ជនសង្ស័យ រួមមាន

១.ឈ្មោះ លីម ហុងសួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃផ្តៅ ឃុំត្រពាំងគង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​

២.ឈ្មោះ ណាត កត្ថា  ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃផ្តៅ ឃុំត្រពាំងគង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

​ ចាប់យកវត្ថុតាងរួមមាន:

១-ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ធំល្មម។

២-ទូរស័ព្ទចំនួន២គ្រឿង

៣-ម៉ូតូចំនួន១គ្រឿង

៤-ថង់ច្រកថ្នាំ និងឧបករណ៍ ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

តាមការឆ្លើយបំភ្លឺពី ជនសង្ស័យឈ្មោះ លីម ហុងសួរ  នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃ-ខែ-ឆ្នាំ ដដែល បានបន្តរក ឈ្មោះ ហេង សៀងមុី  ជាអ្នកពីក្រោយខ្នង បានធ្វើការឃាត់ខ្លួន នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ ឈ្មោះ ហេង សៀងមុី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុតាងរួមមាន:

១-ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ធំ។

២-ទូរស័ព្ទចំនួន១គ្រឿង

៣-ម៉ូតូចំនួន១គ្រឿង

៤-ថង់ច្រកថ្នាំគ្រឿងញៀនមួយចំនួន។

សូមជម្រាបថា នៅវេលាម៉ោង១៥ និង៥៧នាទីរសៀល ថ្ងៃ-ខែ-ឆ្នាំ ដដែល កម្លាំងជំនាញកងរាជអាវុធហត្ថ បានបន្តឆែកឆេរ ផ្ទះ ឈ្មោះ លីម ហុងសួរ ស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

ចាប់យកវត្ថុតាងរួមមាន  ក្រាមពណ៌ ស ថ្លា សង្ស័យសារធាតុញៀនចំនួន ២កញ្ចប់ធំ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close