ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ (ពាក់ព័ន្ធករណីលួច) ឈ្មោះ ទូច មេន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ដោយជនសង្ស័យម្នាក់នេះ បានធ្វើសកម្មភាពលួចបេះផ្លែស្វាយ នៅក្នុងចំការមួយកន្លែងស្ថិតនៅចំនុចភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាកម្មសិទ្ធិរបស់ ឈ្មោះ ធួន ចាន់ ភេទប្រុស អាយុ៥៩ឆ្នាំ។
ចាប់យកវត្ថុតាងបានរួមមាន៖ ម៉ូតូសណ្តោងរុឺម៉ក់ ០១គ្រឿង និងផ្លែស្វាយទម្ងន់២៥០គីឡូក្រាម (បានប្រគល់អោយម្ចាស់ដើមវិញ)។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕






