អភិបាលខេត្តកំពង់ចាម ត្រៀមលៀស ៣តោន ជូន ពូមីងពុកម៉ែបងប្អូន បរិភោគដោយសេរី ដើម្បីអបអរសាទរ សង្ក្រាន្តឆ្នាំថ្មី!

ខេត្តកំពងើចាម៖ រដ្ឋបាលខេត្តកំពង់ចាម សម្រេចបង្កេីតព្រឹត្តិការណ៍​ ដាក់បង្ហាញលៀសហាលកំពង់ចាម​ ប្រវែង​ ១.០០០ម៉ែត្រ​ លៀសចំនួន​ ៣តោន នៅខាងមុខ​សាលាខេត្ត​ រហូតដល់វេទិកាអុំទូកមាត់ទន្លេ​ ក្រុងកំពង់ចាម​

សូមអញ្ជេីញបងប្អូន​ ពូមីងបរិភោគដោយសេរី នៅថ្ងៃទី​១៥​ ខែ​មេសា​ ដែលជាថ្ងៃទី២​ នៃសង្ក្រាន្តកំពង់ចាម​ ចាប់ផ្តេីមពីម៉ោង​១៤:៣០នាទីរសៀល​ តទៅ។

សូមបញ្ជាក់អត្ថន័យលេខ ១,០០០ (លៀសហាល​ ១.០០០ម៉ែត្រ)​ នេះដូចខាងក្រោម៖

អត្ថន័យ នៅក្នុងអក្សរសាស្រ្ត៖
​ ១.​ លេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា ‘’សហស្ស’’។

​ ២.​ សហស្សគុណ = មានគុណភាពច្រើន។

ឧទាហរណ៍​: ថ្នាំសហស្សគុណ​= ថ្នាំតែមួយមុខ តែអាចព្យាបាលរោគ បានច្រើនមុខ។

៣.​ សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ។

អត្ថន័យ នៅក្នុងវប្បធម៌​ ប្រពៃណី​ និងជីវភាព​ប្រចាំថ្ងៃ ៖
១.​ គាថាពាន់​ (គាថាបាលីសុទ្ធ ចំនួន ១,០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។
២.​ លៀសហាល ជាអាហារ មួយប្រភេទ​ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឲ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១,០០០ ដែរ។

អត្ថន័យ​ នៅក្នុងការដឹកនាំ ​៖
​ ១.​ មានការចូលរួមយ៉ាងច្រេីនលេីសលប់។
​ ២.​ សាមគ្គីភាព​ និងឯកភាពគ្នា។ ការដាក់បង្ហាញលៀសហាល​ ទំរង់ជាចំណងខ្សែជាប់គ្នា​ ចេញពីចុងខ្សែ២​ ចងភ្ជាប់ជាចំណងតែមួយ​។

ដែលខ្សែទី១​ ជាចំណងឯកភាព​ និងខ្សែទី២​ ជាចំណងសាមគ្គីភាព​ នាំមកនូវភាពសម្បូរសប្បាយ​ រីកចម្រេីន​ រុងរឿងរាប់​ពាន់ឆ្នាំ។​

អត្ថបទដែលជាប់ទាក់ទង
Open

Close