ពលរដ្ឋអាម៉េរិក រាប់ពាន់នាក់ប្រមូលផ្តុំគ្នាធ្វើបាតុកម្មក្នុងយុទ្ធនាការ «Hands Off!» របស់ពួកគេដែលជាបាតុកម្មប្រឆាំងនឹងលោក Trump និងលោក Elon Musk

បរទេស៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Boston ដើម្បីតវ៉ាចំពោះសកម្មភាពនៃរដ្ឋបាលសហរដ្ឋអាមេរិក លើចំណាត់ចែងដែលរដ្ឋាភិបាលមួយនេះធ្វើឲ្យសេដ្ឋកិច្ចសកលធ្លាក់ ការបំបិទសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀត ដោយបាតុកម្មនេះមានការចូលរួមជាមួយគូប្រជែងរបស់ប្រធានាធិបតី Donald Trump និងមហាសេដ្ឋី Elon Musk ផងដែរ ដោយពួកគេបានមកប្រមូលផ្តុំគ្នាពីគ្រប់រដ្ឋចំនួន៥០ទូទាំងប្រទេស។ កិច្ចគាំទ្រច្រើនជាង 1,200 “Hands Off!” គឺជាបាតុកម្មដែលបានគ្រោងទុក និងបានវាចាប់ពីថ្ងៃសៅរ៍មក (ម៉ោងនៅអាម៉េរិក) ដោយក្រុមជាង ១៥០ក្រុម។ ពួកគេទាំងនោះរួមមានអង្គការសិទ្ធិសង្គមស៊ីវិល សហជីពការងារ អ្នកតស៊ូមតិ LBGTQ+ អតីតយុទ្ធជន និងសកម្មជនបោះឆ្នោតជាដើម។ ទីកន្លែងតវ៉ារួមមាន National Mall ក្នុងទីក្រុង Washington, D.C. រដ្ឋធានីរបស់រដ្ឋនីមួយៗ និងទីតាំងផ្សេងទៀតក្នុងរដ្ឋទាំង៥០រដ្ឋផងដែរ។ នៅពេលសួរអំពីបាតុកម្មដែលបានកើតឡើងនោះ ស្រាប់តែសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថារដ្ឋការលោក Trump នៅតែការពារវិស័យសន្តិសុខសង្គមមាន Medicare និង Medicaid ជានិច្ច៕

សម្រួលអត្ថបទ៖ សុផារិន្ទ

អត្ថបទដែលជាប់ទាក់ទង
Open

Close