កីឡា៖ យោងតាម ហ្វេសប៊ុក លោក ម៉ុល នី ប្រធានចាប់គូនៅសង្វៀនគ្រុឌគុនខ្មែរ បានបញ្ជាក់ថា មានទាំងការពារខ្សែក្រវាត់ និងដណ្ដើមខ្សែក្រវាត់ ក្នុងនោះខ្សែក្រវាត់៤គ្រឿង នឹងដាក់ឲ្យប្រកួតប្រជែងដែលមានប្រជុំដោយជើងខ្លាំងរបស់កម្ពុជាចូលខ្លួនមកប្រជែងគ្នា ក្នុងនោះមានដូចជា លន បញ្ញា, ឃីម បូរ៉ា, គឹម វានសា ហង្ស សុវណ្ណចាន់សុធី, ធន់ ផានិត, ប៊ុន សុធា, ធន់ ស៊ីហុង និងកីឡាករកម្ពុជាល្បីៗជាច្រើនទៀត នឹងចូលខ្លួនមកត្រូវស្វាគមន៍ជើងខ្លាំងមកពីបណ្ដាប្រទេសល្បីៗក្នុងលោក ក្នុងកម្មវិធីប្រកួតប្រដាល់របស់សង្វៀន «គ្រុឌគុនខ្មែរ» សប្ដាហ៍នេះទៅដល់ទឹកដីខេត្តកំពង់ចាម។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៤ និង១៥ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណមាត់ទន្លេកោះពេជ្រ ទីរួមខេត្តកំពង់ចាម៕