លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុកកងកម្លាំង ព្រមទាំងទទួលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី
ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយកងកម្លាំងទាំង ៤ អង្គភាពដែលឈរជើងក្នុងខេត្តកំពង់ស្ពឺ។
ក្រោមអធិបតីភាព ឯកឧត្តម សំ រិទ្ធី និង ឯកឧត្តម អ្នកឧកញ៉ា សេង ញ៉ក់ ជាតំណាង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បាននាំយកអំណោយដ៏ថ្លៃថ្លានេះរួមមានភេសជ្ជៈ និង ថវិកាមួយចំនួន ជូនដល់កងកម្លាំងគ្រប់ប្រភេទក្នុងខេត្តកំពង់ស្ពឺទាំងមូល។
ក្នុងកម្មវិធីនេះផងដែរមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុម ហ៊ុន «វឌ្ឍនៈប្រ៊ូវើរី» ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ ប្រធានក្រុមប្រឹក្សា គណ:អភិបាលខេត្ត និងកងកម្លាំងសរុប ៤០០ នាក់ផងដែរ៕