ប្រធានចាប់គូ នៅសង្វៀនគ្រុឌគុនខ្មែរ ៖ កីឡាករ​ បរទេស ​ដែល​មក​ដណ្ដើម​ខ្សែក្រវាត់​ពី​ ឃីម បូរ៉ា ​គឺតម្រូវប្រកួត ​លក្ខណៈ ​៥​ទឹក..!

កីឡា ៖ ប្រធានចាប់គូនៅសង្វៀនគ្រុឌគុនខ្មែរ លោក ម៉ុល នី សរសេរបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ថា ៖ ដើម្បី​ចូលរួម​ជួយ​លើក​កម្ពស់​គុន​ខ្មែរ​ និង​ចង់​ឲ្យ​កីឡាករ​ គុន​ខ្មែរ​ ទាំង​អស់​ មាន​ការ​រីក​ចម្រើន ​ព្រម​ទាំង​ចង់​ឃើញ​​ម្ចាស់​ខ្សែក្រវាត់​មាន​សមត្ថភាព​ពិត​ប្រាកដ ​​ខ្ញុំ​​បាទ​ និង​ក្រុមការងារ​ បាន​កំណត់​ឲ្យ​ កីឡាករ​បរទេស ​ដែល​មក​ដណ្ដើម​ខ្សែក្រវាត់​ពី​ ឃីម បូរ៉ា ​វាយ​លក្ខណៈ​៥​ទឹក​វិញ​ ។

សូម​បញ្ជាក់​ថា ​ខ្សែក្រវាត់​នេះ បូរ៉ា ដណ្ដើម​បាន​ពី​កីឡាករ​ចិន ប្រកួត​លក្ខណៈ​៣​ទឹក​ប៉ុណ្ណោះ។ ចំណុច​នេះ​ ខ្ញុំ​សូម​រំលឹក​​ទៅ​កាន់​កា​រ​ប្រកួត​​ដណ្ដើម​ខ្សែក្រវាត់​នេះ ​ជាមួយ​កីឡាករ​ចិន​បន្តិច កាល​នោះ​យើង​គ្រោង​ដាក់​ឲ្យ​អ្នក​ទាំង​ពីរ​​ប្រកួត​លក្ខណៈ​៥​ទឹក​​​ដែរ​ តែ​ដោយសារ​តែ​កាល​នោះ​​ បូរ៉ា ខក​ខាន​ឡើង​ប្រកួត​យូរ ហើយ​​​យើង​ខ្លាច​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​ក៏​ដាក់​ឲ្យ​ប្រកួត​​ត្រឹម​៣​ទឹក​ទៅ យ៉ាង​ណា​ពេលនេះ​​ បូរ៉ា គ្នា​បាន​ប្រកួត​ញឹកញាប់​វិញ​ហើយ ​ទើប​យើង​សម្រេច​ដាក់​ឲ្យ​វាយ​​៥​ទឹក​តែ​ម្ដង​។

លោក ម៉ុល នី បន្តថា ការ​កែប្រែ​នេះ​​សង្ឃឹម​បង​ប្អូន​អ្នក​គាំទ្រ​គុន​ខ្មែ​រ​ទាំង​អស់ ​មេត្តា​ជ្រាប​ជា​ដំណឹង ព្រោះ​កន្លង​មក​ខ្ញុំ​ ធ្លាប់​បាន​ប្រកាស​ម្ដង​ហើយ​​ស្ដី​ពី​ការ​កែប្រែ​ក្នុង​កម្មវិធី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នានា​​៕
អរគុណ​!

អត្ថបទដែលជាប់ទាក់ទង
Open

Close