ភ្នំពេញ ៖ ស្មារតីខ្មែរតែ១! អបអរ សង្ក្រាន្តឆ្នាំថ្មីទាំងអស់គ្នា! មកទស្សនាទិដ្ឋភាពសង្ក្រាន្តថ្ងៃទី១ នៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ដែលក្រុមហ៊ុន វឌ្ឍនៈ ចូលរួមឧបត្ថម្ភធំរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ជាមួយទស្សនីយភាពសិល្បៈជាច្រើនទម្រង់ និងកម្មវិធីកម្សាន្តជាច្រើន។
ក្រុមហ៊ុន វឌ្ឍនៈ តែងតែចូលរួមប្រារព្ធ និងអបអរសាទរពិធីតូចធំជាមួយប្រជាជនកម្ពុជាគ្រប់ទិសទី ចូលរួមឧបត្ថម្ភគាំទ្រស្ទើរគ្រប់វិស័យ ចូលរួមលើកកម្ពស់គ្រប់សកម្មភាពមនុស្សធម៌ ព្រមទាំងចូលរួមតែងលម្អនៅតាមផ្លូវមួយចំនួនទាំងក្នុងទីក្រុង និងនៅតាមបណ្តាខេត្ត ដើម្បីលើកកម្ពស់សោភណ្ឌភាព ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទាំងអស់គ្នា។
សូមជម្រាបថា ពិធីបើក កម្មវិធីសង្ក្រាន្តវិទ្យាល័យ ឆ្នាំ២០២៥ សង្ក្រាន្តវិទ្យាល័យមានកិត្តិយស សូមអនុញ្ញាតិសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈអធិបតី ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានសមាគមសីលធម៌អន្តរជំនាន់ និងជាប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈប្រូវើរី លោក លឹម ចាន់ថា នាយកវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន និងតំណាងអ្នកស្ម័គ្រចិត្ត និស្ស័យ។
កម្មវិធីសង្ក្រាន្តវិទ្យាល័យ នឹងប្រារព្ធទៅនៅ៖
ថ្ងៃទី ០៤-០៥-០៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់
នៅទីតាំង វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន សង្ក្រាន្តវិទ្យាល័យ៕

































