អភិបាលខេត្តសៀមរាប អញ្ជើញទទួលបដិសណ្ឋារកិច្ចព្រះរាជវត្ដមានដ៏ខ្ពង់ខ្ពស់ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥~អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឯកឧត្តម ប្រាក់ សោភ័ណ អភបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញទទួលបដិសណ្ឋារកិច្ចព្រះរាជវត្ដមានដ៏ខ្ពង់ខ្ពស់ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ ដែលបានយាងបំពេញព្រះរាជទស្សនកិច្ចក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប អមដំណើរ ដោយ ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។





