សប្បុរសជន បានបន្តឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់

ខេត្តកំពង់ស្ពឺ៖ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានទទួលនូវអំណោយពីសប្បុរសជន ដោយក្រុមហ៊ុន ជីម ហុង( jim Hong ) បានចាត់តំណាង អោយយកសំភារៈមកឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមមាន៖ទឹកសុទ្ធកម្ពុជាចំនួន ២០០កេស, មីចំនួន២០០កេស និងទឹកក្រូចចំនួន ២០០កេសផងដែរ។

ក្នុងឱកាសទទួលនោះដែរក្រុមការងារអាវុធហត្ថ តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអគ្គនាយក ក្រុមហ៊ុន ជីម ហុង( jim Hong ) រួមទាំងតំណាងនិងសប្បុរសជនដែលតែងតែមានចិត្តសប្បុរសធម៌ឧបត្ថម្ភ និងគាំទ្រ ដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកន្លងមក និងសូមជួនពរជ័យសេរីមង្គល ដល់ លោក អគ្គនាយក ក្រុមហ៊ុន ជីម ហុង និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close