និស្សិតទេសចរណ៍កូរ៉េ ចង់ឱ្យមានកម្មវិធីទូរសព្ទដៃ(App) ដូចApp NoDrug នៅប្រទេសកូរ៉េ ដែរ

តាកែវ ៖ និស្សិតជាអ្នកទេទេសចរណ៍ជនជាតិកូរ៉េ មានប្រសាសន៍បែបនេះនៅក្នុងពេលដែលពួកគេបានចូលទស្សនាស្វែងយល់ពីការតាំងពិព័រណ៍ការងារជាប្រឆាំងគ្រឿងញៀននិងជំរុញការប្រើប្រាស់កម្មវិធីទូរសព្ទដៃNoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងពិធីបុណ្យទន្លេលើកទី៩  នៅខេត្តតាកែវ កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ។ 

ក្រុមនិស្សិតកូរ៉េនោះបានថ្លែងថា ខ្ញុំគិតថាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃកម្មវិធី NoDrug គឺមានព័ត៌មាន មេរៀនពាក់ព័ន្អនឹងគ្រឿងញៀនជាច្រើនដែលប្រជាជនអាចចូលប្រើប្រាស់បានយ៉ាងងាយស្រួល ខ្ញុំពិតជាចង់ឲ្យមានកម្មវិធីដូចនេះ(App NoDrug)នៅក្នុងប្រទេសកូរ៉េខ្លាំងណាស់ ខ្ញុំគិតថាបើសិនជាកម្មវិធីបែបនេះ មានការប្រើប្រាស់សកម្មនៅប្រទេសយើងអាចនឹងអាចចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀនបានបន្ថែមទៀត។ 

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានអនុគណៈកម្មការជំរុញការប្រើប្រាស់និងបង្កើតមាតិកានៃគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug បានប្រាប់ឲ្យដឹងថាមកដល់ពេលនេះគឺមានអ្នកចូលប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrug បានចំនួនជិត៤៤០០០នាក់ហើយសូមសំណូមពរសាធារណជនទាំងអស់បន្តប្រើប្រាស់ App NoDrug : https://nodrugsnacd.com/download ដើម្បីលើកកម្ពស់បាននូវប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ការចូលរួមប្រើប្រាស់ App NoDrug គឺស្មើ នឹងចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។

អត្ថបទដែលជាប់ទាក់ទង
Open

Close