ករណី ជនសង្ស័យធ្វើសកម្មភាពយកអាវុធភ្ជង់ រថយន្តអ្នកធ្វើដំណើរជិះគេចខ្លួននៅចំណុចផ្លូវ ល្បឿនលឿន សមត្ថកិច្ច បញ្ជាក់ថា មិនមែន ជាករណី ប្លន់ទេ!

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាប ពាក់ព័ន្ធករណីជនសង្ស័យធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរជិះគេចខ្លួននៅចំណុចផ្លូវល្បឿនលឿន។

ចំពោះករណីខាងលើនេះ ជាករណី (ឆក់) ដោយមានមុខសញ្ញា ចំនួន០២នាក់ ជិះម៉ូតូ ០២គ្រឿង ធ្វើសកម្មភាព ឆក់ ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងជនសង្ស័យម្នាក់ ទៀតរត់គេចខ្លួន។

ក្នុងពេលកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួននេះ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចបានស្ទាក់និងបាន ដេញមុខសញ្ញានេះត្រឡប់មកខាងផ្លូវជាតិលេខ៥១វិញ។

ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែក ម្នាក់ ទៀត រត់គេចខ្លួនទៅផ្លូវ ល្បឿនលឿន និងបានភ្ជង់រថយន្តជនរងគ្រោះក្នុងរូបភាពនោះជិះគេចខ្លួន។

សមត្ថកិច្ច បញ្ជាក់ ថា ៖ ករណីនេះ មិនមែនជាករណី ប្លន់ នៅផ្លូវល្បឿនលឿននោះទេ ជាករណី ឆក់ ជនរងគ្រោះជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤។

បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចខ្លួន។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប តាមការការគួរ!

អត្ថបទដែលជាប់ទាក់ទង
Open

Close