រឿង ឈ្មោះ ប៊ិន វិនសៃ បានយកបំពង់ពន្លត់អគ្គិភ័យ បាញ់ ឈ្មោះ ទ្រី វាយោ…ឯកភាពគ្នាបញ្ចប់វិវាទ និងមិនបន្តប្ដឹងគ្នាតទៅទៀត!
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោក តោ វីរូ អភិបាលរងខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំស្ដីពីករណីឈ្មោះ ទ្រី វាយោ ជាមួយភាគីឈ្មោះ ប៊ិន វិនសៃ បានយកបំពង់ពន្លត់អគ្គីភ័យបាញ់ដាក់ ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជាលទ្ធផល ក្រោមការសម្រុះសម្រួលរបស់ រដ្ឋបាលខណ្ឌ គូភាគីបាន ឯកភាពគ្នាបញ្ចប់វិវាទ និងមិនបន្តប្ដឹងគ្នាតទៅទៀត ដោយភាគី ឈ្មោះ ប៊ិន វិនសៃ ជាម្ចាស់ផ្ទះអនុញ្ញាតឲ្យភាគីឈ្មោះ ទ្រី វាយោ បន្តលក់ដូរនៅទីតាំងដដែល និងមិនទាមទារសំណងអ្វីទាំងអស់
រីឯភាគីឈ្មោះទ្រី វាយោ និងហួត ដាវី សន្យាថានឹងធ្វើការសម្អាតបរិស្ថានអនាម័យជាប្រចាំ នៅទីតាំងលក់ដូរ។







