ប៉ូលិស ឃាត់ខ្លួន អគ្គនាយកក្រុមហ៊ុន អេស ប៊ី អិល (ខេមបូឌា)  ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន

ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទ ម្នាក់ នៅចំណុចហាងកាហ្វេ ប៊ឺឡេប ចំការដូង ផ្លូវលេខ ២១៧សង្កាត់ ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ លោក លឹម ប៊ុនហេង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
ជនត្រូវចោទ ឈ្មោះ ជុំ សុខា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អគ្គនាយកក្រុមហ៊ុន អេស ប៊ី អិល (ខេមបូឌា) SBL (CAMBODIA)CO.,LTD ស្នាក់នៅផ្ទះលេខ១១ផ្លូវ៤៣២ ភូមិ ចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនត្រូវចោទ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕
អត្ថបទដែលជាប់ទាក់ទង
Open

Close