កិច្ចប្រជុំស្តីពីការរៀបចំកម្មពិធីចែកគ្រឿងឧបភោគ បរិភោគ និងសំភារៈមួយចំនួនជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំកម្មពិធីចែកគ្រឿងឧបភោគ បរិភោគ និងសំភារៈមួយចំនួនជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងរៀបចំផែនការដើម្បីជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ធ្វើដំណើរកំសាន្តនៅឯខេត្តព្រះសីហនុ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដែលមានការចូលរួម ពីសំណាក់មេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញដែលពាក់ពន្ធ័ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close