ភូមិចុងក្រោយ ក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លី សម្រាប់ខណ្ឌពោធិ៍សែនជ័យ ទទួលបាន ប្លង់រឹង

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ​លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ប្លង់រឹង) ចំនួន១៩៦៥ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ(ជាភូមិចុងក្រោយ ក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លីសម្រាប់ខណ្ឌពោធិ៍សែនជ័យ)។
ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីលោក ប៊ិន សូឈី អនុប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលរាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញ ចូលរួមពីលោក ប្លង់ សីហៈ ប្រធានការិយាល័យដែនដីនគរូបនីយកម្ម សំណង់ ភូមិបាល និងសុរិយោដីខណ្ឌពោធិ៍សែនជ័យ និងមន្រ្តីការិយ័យជំវិញខណ្ឌ ព្រមទាំងប្រជាពលរដ្ឋភូមិខាងលើផងដែរ ស្ថិតនៅក្នុងបរិវេណវត្តអនុណវត្តី។
សូមបញ្ជាក់ដែរថាការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបានខណ្ឌពោធិ៍សែនជ័យ​ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋរបស់ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ចំនួន ១៩៦៥ប័ណ្ណ និងប្រជាពលរដ្ឋចូលរួមចំនួន ៥៦០នាក់។
អត្ថបទដែលជាប់ទាក់ទង
Open

Close