ឃាត់ខ្លួន អ្នកនេសាទត្រី ម្នាក់ ពីបទប្រើប្រាស់ ឧបករណ៍ឆក់ត្រីខុសច្បាប់!

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៥ ខែមីនា  ឆ្នាំ២០២៥ នៅចំណុចភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពបានអោយដឹងថា ជនសង្ស័យ ឈ្មោះ វិត ណាវីន ភេទប្រុស អាយុ២៦ឆ្នាំ  មុខរបរ នេសាទត្រី រស់នៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានៈអាំងវិចទ័រឆក់ត្រី ១គ្រឿង (ដុំឆក់ត្រជាក់) ,អាគុយ៤០អំពែ ២គ្រឿង , កន្រ្តងដួសត្រីចំនួន១ ,ទូកស្មាច់ប្រវែង៥,៤មែត្រ បំពាក់ម៉ាសុីន១៨ សេះ ១គ្រឿង និងសម្ភារៈ​សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួនផងដែរ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំង​អាវុធហត្ថ ស្រុកឯកភ្នំ បញ្ចូនទៅកាន់ការិយាល័យជំនាញ  នៃកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close