សង្ស័យអាង យ័ន ហ៊ានបើក ឡានធំ បញ្ច្រាស ប៉ះសម្ដីគ្នាជាមួយអ្នកបើកបររថយន្តម្ខាងទៀត ពេលនេះ….! ប៉ូលិស ស្វែករកមកធ្វើកិច្ចសន្យា និង ពិន័យជាប្រាក់ ហើយ!

ខេត្តកំពង់ឆ្នាំង ៖ មានការចែកចាយ វីដេអូ តាមបណ្តាញសង្គម ព្រោងព្រាត  ករណី អ្នកបើកឡានធំ ម្នាក់ បានបើកចូលគន្លងផ្លូវ គេហើយ (មិនបើកវាងតាមរង្វង់មូល) ហើយថែមទាំងជេរប្រមាថ គេទៀត ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៥ នៅគីឡូម៉ែត្រលេខ៨៣-៨៤ ស្ថិតនៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ចំណុចរង្វង់មូលក្អម) ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវស្វែងរក អ្នកបើកបររថយន្ត ដែលល្មើស ខាងលើ។

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ការិយាល័យជំនាញ បានស្រាវជ្រាវ និងហៅអ្នកបើកបរឡានធំ ឈ្មោះ ឈង់ ឆក អាយុ ៣៩ឆ្នាំ មកការិយាល័យជំនាញ ដើម្បីទទួលការអប់រំណែនាំអំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុវត្តចំណាត់ការនៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចដូចខាងក្រោម៖
១-កិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់អំពើល្មើសច្បាប់ចាប់ពីថ្ងៃនេះតទៅ ។
២-បង់ប្រាក់ពិន័យអន្តរការណ៍ តាមច្បាប់កំណត់ល្មើស បើកបរបញ្ច្រាស់ទិស សរុបទឹកប្រាក់ចំនួន ៣០០,០០០ រៀល ។
៣-ថត ឃ្លីប វីដេអូ បង្ហោះផ្សព្វផ្សាយ សុំទោសជាសធារណៈនូវអំពើល្មើសរបស់ខ្លួន និងជួយណែនាំដល់អ្នកបើកបររថយន្តដទៃទៀត កុំឱ្យប្រព្រឹត្តអំពើល្មើសច្បាប់ ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលនិយមប្រើប្រាស់បណ្តាញសង្គម ជ្រាប ព្រមទាំងថ្លែងអំណរគុណ និងរីករាយចំពោះការចូលរួមផ្តល់ព័ត៌មាន។
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
អត្ថបទដែលជាប់ទាក់ទង
Open

Close