ខេត្តបាត់ដំបង៖ សមត្ថកិច្ច បញ្ជាក់ថា នៅល្ងាចថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២៥ នេះសមត្ថកិច្ចនគរបាល នាំខ្លួនយុវជន ០២នាក់ និងរថយន្តមួយគ្រឿង ផងមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ ឱ្យលោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលដោយមានកម្លាំងអន្តរាគមន៍បង្ការបង្រ្កាបនៃស្នងការដ្ឋានចុះទៅដល់គោលដៅវាលយន្តហោះបែកចានក្នុងក្រុងបាត់ដំបង ខណៈទទួលបានព័ត៌មាននិងរូប ភាពពីប្រជាពលរដ្ឋ ដែលដើរហាត់ប្រាណទាំងព្រលឹងចុងសក់បន្ទាប់យុវជននេះ ធ្វើសកម្ម ភាពបើកបរស្ទើរហោះ រថយន្តក្នុងចំណោមអ្នកដើរហាត់ប្រាណ
ជាច្រើន នៅទីនោះនាំបង្កការភ័យខ្លាច និងបង្កភាពអាណាធិបតេយ្យ។
យុវជនទាំង០២នាន់នោះគឺ៖
១-ឈ្មោះ ល្មុន មេត្តា ភេទ ប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិកណ្ដាលខាងជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះ ប្រាក់ គិមឡុង ភេទ ប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិកណ្ដាលខាងជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងរហូតរួមមាន ៖
រថយន្ត ០១ គ្រឿងម៉ាក FORD RANGER RAPTOR ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 2BW-1777
យុវជនទាំង២នាក់ទទួលស្គាល់ថា គេពិតជាធ្វើសកម្មភាពបើករថយន្តស្ទើរហោះ នៅក្នុងព្រលានក្នុងខណៈ មានអ្នកដើរហាត់ប្រាណ ជាច្រើន នៅទីនោះ ដើម្បីតែការសប្បាយ នៅថ្ងៃមុនម្តងរួចហើយ តែថ្ងៃនេះមកធ្វើម្តងទៀត ក៏ត្រូវសមត្ថកិច្ច ឃាត់នាំមកស្នងការដ្ឋាន។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងបន្តការសាកសួរនិងអនុវត្តបន្តតាម នីតិវិធី៕
