ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ថ្លែងអំណរគុណ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុម ហ៊ុន «វឌ្ឍនៈប្រ៊ូវើរី» ដែលបានចូលរួម បច្ច័យ កសាង ប្រាសាទ មួយកន្លែង ក្នុងខេត្តតាកែវ ចំនួន ៣ ម៉ឺនដុល្លារ ។
ការចូលរួម បច្ច័យកសាង ខាងលើ នៅក្នុងព្រឹត្តិការណ៍ពិសេស ប្រដាល់ សង្វៀន Krud KUN KHMER ដើម្បីអបអរសាទរ បុណ្យទន្លេលើកទី៩ ក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីរាត្រីថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ។