លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់ក្រុមការងារអាវុធហត្ថ យកអំណោយជូនដល់គ្រួសារដែលជួបគ្រោះអគ្គីភ័យ
ខេត្តកំពង់ស្ពឺ៖នាថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារអាវុធហត្ថ ចុះសួរទុកនិងនាំយកនូវអំណោយដ៌ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ប្រគល់ជូនដល់គ្រួសារដែលជួបគ្រោះអគ្គីភ័យកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដោយប្ដីឈ្មោះ ពុំ សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ និង
ប្រពន្ធឈ្មោះ ជឹម សុកាន ភេទស្រី អាយុ២៨ឆ្នាំ ដែលមានកូនចំនួន២នាក់ព្រមទាំងម្ដាយឈ្មោះ ប៊ិច ទូច ភេទស្រី អាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសសួរសុខទុក្ខនោះដែរ ក្រុមការងារអាវុធហត្ថបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មានថវិការចំនួន២០០,០០រៀល និងគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ២បាវ,ទឹកសុទ្ធ ៣កេស,ទឹកក្រូច ៣កេស,ត្រីខ២យួរ,ទឹកស៊ីអ៉ីវ២យួរ និងទឹកត្រី ២យួរផងដែរ។
ក្រោយពីបានទទួលនូវអំណោយដ៏ថ្លៃថ្លានេះផងដែរ គាត់បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ យ៉ាងក្រៃលែងឥតឧបមា និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នឹងជួនពរជ័យដល់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕