យុវតី ស្រស់សោភាម្នាក់ ជិះម៉ូតូ មកទិញកាហ្វេ ត្រូវ មច្ចុរាជលើដងផ្លូវ ឆ.ក់យកជីវិ.ត ខណៈវិលត្រឡប់ទៅផ្ទះវិញ!

បាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរវៀង រថយន្ត និង ម៉ូតូ បណ្តាលអោយ យុវតីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ចំណែកតៃកុងរថយន្ត និង ប្រូ បាក់ជើងគៀបជាប់ក្នុងរថយន្ត របួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩និង២១ នាទីយប់ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ត​បាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុ មានរថយន្តសាំយ៉ុង ពណ៌ស ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2T-4125 បើកបរយ៉ាងលឿនក្នុងទិសដៅ កើតទៅលិច ស្របពេលនោះ ក៍មានយុវតីម្នាក់ ជិះម៉ូតូ ម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ១ គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1T-5379 ជិះម៉ូតូឆ្លងផ្លូវ បត់ឆ្វេង ស្របពេលនោះ តៃកុងរថយន្ត ជាន់ហ្វ្រាំង មិនទាន់បានបុកម៉ូតូ ពេញទំហឹងបើុង ម៉ូតូ ចម្ងាយ ជាង៣០ ម៉ែត្រ បណ្តាលអោយយុវតី(មិនស្គាល់អត្តសញ្ញាណ) រូបនោះ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីជួយសង្គ្រោះ ជនរងគ្រោះទាំង៣នាក់នោះដែរ ប៉ុន្តែជាអកុសល យុវតីដ៍ស្រស់ស្អាតរូបនោះ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម។

បន្ទាប់មក តៃកុង រថយន្តយន្ត និង ព្រូ ត្រូវបានសមត្ថកិច្ច និង ប្រជាពលរដ្ឋ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅ​ឯមន្ទីរពេទ្យ ស្នងការនគរបាលខេត្តបាត់ដំបង។

ចំណែកសពយុវតីរងគ្រោះ សមត្ថកិច្ច ប្រគល់អោយក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖  សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close