លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ៖ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំងអស់ ត្រូវសាងសង់ ឬជួសជុល អគារ ធ្វើការថ្មី…!
ខេត្តកំពង់ស្ពឺ៖ ដោយមានការណែនាំ ចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន បានខិតខំនប្រឹងប្រែងរកទីតាំង សាងសង់អាគារ ថ្មី ដើម្បីបំពេញតម្រូវការចាំបាច់ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។
ជាក់ស្តែង នាថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារស្នាក់នៅ បន្ទប់ប្រជុំ បន្ទប់ទឹក ផ្ទះបាយ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មី របស់មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសាមគ្គីមុនីជ័យ នាពេលមុខនេះផងដែរ។
លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ក្នុងតំណែង ជា មេបញ្ជការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នឹងបន្តជំរុញលើកទឹកចិត្តដល់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំងអស់ ត្រូវសាងសង់ ឬជួសជុល អគារ ធ្វើការថ្មី សម្រាប់បំពេញការងារ ដែលមានលក្ខណៈសមរម្យ ទាំង សោភ័ណភាព អគារទាំងមូល ទាំងគុណភាព សំណង់ ផងដែរ។













