សិស្សសាលា ស្លូតបូតម្នាក់​ កំព្រា​ឪពុក​ម្ដាយ​ រស់នៅ​ជាមួយ​ជីដូន​ចាស់​ជរា​គ្មានទីពឹង ត្រូវអស់សង្ខារ ដោយសារ…!

ខេត្តកែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បញ្ជាក់ថា ដោយ​ទទួលបាន​ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍​ កាលពីរសៀលថ្ងៃទី២០​ ខែមីនា​ ឆ្នាំ​២០២៥​​ ដែល​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​ សិស្ស​ម្នាក់​ ជាយុវជនស្លូតបូត​ កំព្រា​ឪពុក​ម្ដាយ​ និងរស់នៅ​ជាមួយ​ជីដូន​ចាស់​ជរា​គ្មាន​ទីពឹង​ ដោយមាន​ការ​អាណិត​អាសូរ​ជា​ពន់ពេក​ លោក បាន​ណែនាំ​ដល់​លោកអភិបាលក្រុង​កែប​ និង​ក្រុម​ការងារ​ចុះមូលដ្ឋាន​ ដេីម្បី​ចាត់ចែង​រៀបចំ​ទាំងស្រុង​ពិធី​បុណ្យ​សព​ក្មួយប្រុស​ យាម​ ណាក់​ ដែល​ស្ថិតនៅ​ភូមិកែវក្រសាំង​ សង្កាត់​កែប​ ក្រុងកែប​ ខេត្តកែប​​ ។

ចំពោះ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ អភិបាលខេត្តកែប ណែនាំឲ្យ​អ្នក​បង្កហេតុ​ត្រូវមាន​ការទទួលខុសត្រូវ​ ជាមួយ​ក្រុមគ្រួសារសព ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប សូមបងប្អូនទាំងអស់​បេីកបរដោយមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ពិសេស​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដេីម្បី​សុវត្ថិភាព​​ខ្លួន​យេីង ក្រុមគ្រួសារ​ និង​អ្នកដទៃ​ ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close