ពលរដ្ឋ ៖ លោកពូ​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញាខេត្តបាត់ដំបង​ ចិត្តរឹងដូចដែកថែប​ ឆន្ទៈមុតដូចមុខកំបិត​!

ខេត្តបាត់ដំបង៖ គណនី ហ្វេសប៊ុក ឈ្មោះ លីយាន បង្ហោះរូបភាព ភ្ជាប់ខ្លឹមសារថា ៖
ពាក្យដែលខ្ញុំមិនដែលលឺ​ រឿងដែលខ្ញុំមិនដែលជួប​ ចិត្តដែលខ្ញុំមិនដែលជឿ​
ពេលនេះបានលឺ​ បានជួប​ និងបានជឿ១០០%ហេីយ។
លោកពូ​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញាខេត្តបាត់ដំបង​ ចិត្តរឹងដូចដែកថែប​ ឆន្ទៈមុតដូចមុខកំបិត​។
រឿងខ្ញុំផ្ទាល់ ​៖​ ចោរបានលួចខ្សែរ​ ក​ និងចិញ្ជៀនខ្ញុំទៅលក់ឱ្យហាងមាសមួយកន្លែង​។
ក្រោយមកខ្ញុំបានទៅហាងមាសនោះដេីម្បីដោះស្រាយ​ តែម្ចាស់ហាងមិនបានដោះស្រាយទេ​ ថែមទាំងនិយាយគ្មានសីលធម៌បែបជាអ្នកមានលុយថា​ ទៅប្តឹងដល់ណាក៏ទៅទៅ​ គេមិនខ្លាចទេ។
ខ្ញុំបានដាក់ពាក្យប្តឹងទៅអយ្យការខេត្តបាត់ដំបង។
ដំបូងព្រះរាជអាជ្ញារងបានកោះហៅខ្ញុំ​ និងម្ចាស់ហាងមកនិយាយគ្នា​ តែម្ចាស់ហាងបានបដិសេធមិនដោះស្រាយអ្វីទាំងអស់​ ហេីយគេត្រឡប់ទៅផ្ទះវិញដោយរំភេីយ។ ខ្ញុំអស់សង្ឃឹមហេីយ​ ព្រោះគេជាអ្នកមាន​លុយ គេមានខ្នងបង្អែក​ គេមានអំណាច ចំណែកខ្ញុំជាប្រជាជនតូចតាចតែប៉ុណ្ណោះ​ គ្មានសង្ឃឹមថានឹងឈ្នះគេទេ។ មួយសប្តាហ៏ក្រោយមក​ ខ្ញុំទទួលដំណឹងថា​ រឿងខ្ញុំបានដឹងដល់លោកពូ​ កែ​វ​ សុជាតិ​ ហេីយ​ ហេីយគាត់បានឱ្យគេកោះហៅគូរភាគីមកជួបគាត់ដោយផ្ទាល់។ នៅថ្ងៃជួបគាត់​ លោកពូ​ កែវ​ សុជាតិ​ អង្គុយស្តាប់ខ្ញុំ​ និងម្ចាស់ហាងមាសនិយាយដោយផ្ទាល់​ និងដោយយកចិត្តទុកដាក់បំផុត។ ខ្ញុំសំលឹងមុខពូព្រះរាជអាជ្ញា​ កែវ​ សុជាតិ គាត់អង្គុយក្នុងភាពម៉ឹងម៉ាត់​ ហ្មត់ចត់​ ខ្លាំងណាស់​​ ស្តាប់ផង​ កត់ត្រាផង​ រហូតដល់ទាំងអស់គ្នានិយាយចប់​។
ក្រោយពីស្តាប់ហេីយ​ គាត់ពន្យល់ទាំងអស់គ្នាដោយសម្លេងច្បាស់ៗ​ ងាយយល់​។ ខ្ញុំនៅចាំពាក្យគាត់និយាយយ៉ាងច្បាស់​ថា៖”​ ធ្វេីមនុស្សត្រូវមានសុច្ចរឹតភាព​ កុំបំពានលេីភាពត្រឹមត្រូវ កុំប្រព្រឹត្តិខុសច្បាប់​ បេីដឹងខ្លួនខុសត្រូវចេះកែរ កុំសំអាងលេីឥទ្ធិពល​ ឬមានទ្រព្យសម្បត្តិ​ បែរជាធ្វេីរឿងមិនគប្បីខុសច្បាប់ទម្លាប់​ បង្កការឈឺចាប់ដល់អ្នកដទៃ ខ្ញុំសូមប្រាប់ទាំងអស់គ្នាថា​ សំណាញ់ច្បាប់ញឹកណាស់​ ខ្ញុំត្រូវកម្ចាត់ជនទុច្ចរិតជូនសង្គមជាតិ​ ទោះអ្នកនោះជាអ្នកមានទ្រព្យសម្បត្តិ​ ឬមានឥទ្ធិពលយ៉ាងណាក៏ដោយ។ សម្រាប់ខ្ញុំ​ ទ្រព្យសម្បត្តិទាំងនោះ​ មិនបានធ្វេីឱ្យរង្គោះរង្គេីដល់ឆន្ទៈយុត្តិធម៌ឡេីយ”។
ក្រោយពីលឺលោកពូ​និយាយចប់ម្ចាស់ហាងបានទទួលស្គាល់​ និងព្រមសងរបស់មកខ្ញុំវិញ​ តែពេលចុះមកធ្វេីឯកសារនៅបន្ទប់ព្រះរាជអាជ្ញារង​ ម្ចាស់ហាងបែរជាដេីរឡេីងឡានទៅផ្ទះយ៉ាងព្រងេីយ​ ធ្វេីឱ្យខ្ញុំអស់សង្ឃឹមសារជាថ្មី​ នេះហេតុតែគេជាអ្នកមាន​លុយ គេនិយាយនៅចំពោះមុខប្រធានព្រះរាជអាជ្ញាហេីយ​ នៅតែក្បត់ពាក្យសំដីខ្លួនឯងបានទៀត។ ដំណឹងនេះបានលឺដល់លោកពូ កែវ​ សុជាតិ​ សារជាថ្មី​ ទេីបមានការកោះហៅគូរភាគីមកជួបម្តងទៀត។
ពេលចុងក្រោយនេះ​ ទេីបខ្ញុំជឿជាក់ច្បាស់១០០%​ តែម្តង​ នៅពេលម្ចាស់ហាងឆ្លេីយនឹងសំណួរចប់​ ស្រាប់តែលោកពូ​ កែវ​ សុជាតិ​ បញ្ជាឱ្យឃាត់ខ្លួនម្ចាស់ហាងបញ្ជូនទៅពន្ធនាគារពីបទ​ ទទួលផលចោរកម្ម។
ពន្លឺយុត្តិធម៌ពេញលេញបានរះលេីទឹកដីខេត្តបាត់ដំបងហេីយ​ យុត្តិធម៌ដែលខ្ញុំទន្ទឹងរង់ចាំ​ យុត្តិធម៌ដែលខ្ញុំគ្មានរំពឹងថាបានជួប​ឡេីយ​ ពេលនេះលោកពូ​ កែវ​ សុជាតិ​ បានផ្តល់វាមកខ្ញុំ​ និងក្រុមគ្រួសារហេីយ​។ ជាយុត្តិធម៌ដែលមិនគួរឱ្យជឿ​(ព្រោះគេជាអ្នកមានទ្រព្យសម្បត្តិខ្លាំង)។ លោកពូចាត់ការបានលឿនមែន​ ហេីយលោកពូមិនបានគិតពីផលប្រយោជន៏ទាល់តែសោះ​។
ពេលនេះខ្ញុំទទួលបានរបស់ខ្ញុំមកវិញហេីយ។
លោកពូ​ កែវ​ សុជាតិ​ ជាទីគោរព​ លោកពូពិតជាមានសច្ចៈធម៌​ និងយុត្តិធម៌ពិតប្រាកដ​​ លោកពូធ្វេីឱ្យពលរដ្ឋក្នុងខេត្តបាត់ដំបងមានភាពកក់ក្តៅខ្លាំងណាស់​ ពីមុនខ្ញុំធ្លាប់តែលឺគេល្បីឈ្មោះលោកពូ ពេលនេះមានរឿងខ្លួនឯងផ្ទាល់​ និងបានជួបគាត់ផ្ទាល់​ ទេីបដឹងថា​ លោកពូ​ កែវ​ សុជាតិ​ ពិតជាមិនធម្មតាទេ​ គាត់ឆាប់យល់ពីអ្វីដែលយេីងនិយាយ​ ហេីយគាត់និយាយពន្យល់យេីងដោយសម្លេងច្បាស់ៗល្អ​។ ឆន្ទៈរបស់គាត់​មុតដូចមុខផ្លែដាវ​ ដែលកាត់ផ្តាច់អំពេីទុច្ចរឹត​ រកយុត្តិធម៌ជូនសង្គមដូចគាត់ពាក្យគាត់និយាយមែន។
ខ្ញុំសូមគោរព​ និងដឹងគុណ​លោកពូ​ កែវ​ សុជាតិ​ ដោយស្មោះអស់ពីចិត្ត។
អត្ថបទដែលជាប់ទាក់ទង
Open

Close