កក្រើកឋានទាំង៣! ក្រោយឈ្នះ សៃយុគ ភុម​ផាន់​មួង គ្រងខ្សែក្រវាត់ នាយសង្ហារ គុនខ្មែរ ត្រូវស្វាគមន៍ កីឡាករ បរទេស រីវ៉ូ. ស. ស៊ុម៉ាយ លើសង្វៀនគ្រុឌ នៅទីរួមខេត្តតាកែវ!

កីឡា ៖ ក្រោយយកឈ្នះ កីឡាករ សៃយុគ ភុម​ផាន់​មួង គ្រងខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់ ៧៨គីឡូក្រាម នៅ​ក្នុង​ស្រុកបាទី កាលពីថ្មីៗនេះ នាយសង្ហារ គុនខ្មែរ ហាក់ទាញចំណាប់អារម្មណ៍ និង ប្រជាប្រិយ៍ភាព ពីអ្នកស្រឡាញ់គុនខ្មែរ វិញខ្លះហើយ។

រឿងគួរអោយកោតសរសើរនោះ គឺ ឡៅ ចន្ទ្រា អាចផ្គាប់ចិត្ត Fan Fan  របស់ខ្លួននបាន ដោយប្រឹងប្រែង ហ្វឹកហាត់ សម្រក គីឡូឡើងសង្វៀន ត្រឹមគីឡូ ៧៥ វិញ!

កាន់តែកក្រើក សប្ដាហ៍នេះ នាយសង្ហារ គុនខ្មែរ ឡៅ ចន្ទ្រា នឹង ជួបប្រកួតជាមួយ កីឡាករ បរទេស រីវ៉ូ. ស. ស៊ុម៉ាយ លើសង្វៀនគ្រុឌគុនខ្មែរ កុំភ្លេចចូលរួមទស្សនា គាំទ្រដោយសេរី នៅថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៥ ទីតាំង ទល់មុខមន្ទីរអប់រំយុវជន និងកីឡា ក្រុងដូនកែវ ខេត្តតាកែវ ក្នុងនោះ កីឡាករ កីឡារិនី ច្រើនរូបទៀត មកអង្រួនសង្វៀន គ្រុឌ គុនខ្មែរ ផងដែរ។

គួររំលឹកផងដែរថា ក្រោយវិលឡើង  ​សង្វៀន​វិញ ឡៅ ចន្ទ្រា​ ត្រូវទទួលភារកិច្ច ធ្ងន់ គឺត្រូវជួប ដៃគូចាស់របស់ ធឿន​ ធារ៉ា និង​ ធន់​ រឹទ្ធី គឺសៃយុគ ភុម​ផាន់​មួង នៅ​ក្នុង​ស្រុកបាទី ខេត្តតាកែវ កាលពីយប់ថ្ងៃអាទិត្យ​ទី​២៣ កុម្ភៈ ២០២៥។

ក្នុងជំនួប​នោះ ឡៅ ចន្ទ្រា​ ប្រមូល​បានប្រាក់  ច្រើនគួរសម  ទាំង​ប្រាក់រង្វាន់ ប្រាក់​លើក​ទឹកចិត្ត​ តម្លៃខ្លួន និង​ការ​ឧបត្ថម្ភ​នានា​ពីសប្បុរស​ជន​ ដែល​ស្រលាញ់​គាំទ្រ​វិស័យគុនខ្មែរ ។

ប្រភព​មួយ​ បានឱ្យដឹងថា ក្នុងជំនួប​ជាមួយ​សៃយុគ​ តម្លៃខ្លួន​របស់ឡៅ ចន្ទ្រា ​គឺប្រមាណជាង​ ៥០០​០​ ដុល្លា​រ​អាមេរិក ហើយ​ក្រោយពេលទទួលជ័យ​ជម្នះ លើ​សៃយុគ​ ​គេ​ក៏ទទួលបាន​ប្រាក់លើកទឹកចិត្ត​៨​លាន​រៀល ឬប្រមាណ២ពាន់​ដុល្លារ និងប្រាក់រង្វាន់​ ៨លាន​រៀល ឬប្រមាណ២ពាន់​ដុល្លារទៀត ដូច្នេះ បើសរុប​តែ​តម្លៃខ្លួន និងប្រាក់រង្វាន់​ បូកជាមួយប្រាក់លើកទឹកចិត្ត​ ឡៅចន្ទ្រា​រកបានជិត ​១ម៉ឺនដុល្លារ អាមេរិកទៅហើយ ។​

គួរ​បញ្ជាក់ថា ស្របពេល​ប្រជាពលរដ្ឋកម្ពុជា បាននឹងកំពុង​តែគាំទ្រ​​លើវិស័យ គុនខ្មែរ​ ស្ទើរពេញ​ប្រទេស ក្រុមហ៊ុន វឌ្ឍនៈ បានបន្ត គិតគូ យកចិត្តទុកដាក់ ​លើការ​ឧបត្ថម្ភ ​ដល់ការ​រៀបចំ​ប្រកួត​នានា ធ្វើឱ្យតម្លៃ នៃ កីឡាករគុនខ្មែរ ខ្ពស់ ល្អប្រសើរ ផ្តល់ឱកាស អោយមាន  ការ​ប្រកួត​ញឹកញាប់​ ធ្វើឱ្យកីឡាករ កីឡាការិនី អាច​រក​ប្រាក់ចំណូលច្រើនជាង​មុន ខ្លះសន្សំលុយបានទិញផ្ទះ ទិញរថយន្ត កសាងជីវភាព​បានធូរធា ប្រសើរជាងមុន។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុម ហ៊ុន «វឌ្ឍនៈប្រ៊ូវើរី» បានលើកឡើងថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានមោទនភាព ដែលបានចូលរួមឧបត្ថម្ភ ក្នុងវិស័យកីឡា ក្រោមពាក្យស្លោក “កីឡា៖ រស់នៅក្នុងសន្តិភាព”។

ក្រោមឆន្ទៈ ស្មារតីខ្មែរតែ១ ក្រុមហ៊ុន វឌ្ឍនៈ តែងតែចូលរួមឧបត្ថម្ភគាំទ្រគ្រប់វិស័យ ចូលរួមលើកកម្ពស់ គ្រប់សកម្មភាព មនុស្សធម៌ ក៏ដូចជាចូលរួមប្រារព្ធរៀបចំកម្មវិធីតូចធំជាច្រើនជាមួយប្រជាជនកម្ពុជាគ្រប់ទិសទី ដើម្បីចែករំលែកក្តីស្រលាញ់ ភាពរីករាយ រីកចម្រើនឆ្ពោះទៅមុខទាំងអស់គ្នា។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close