ក្រសួង បញ្ជាក់ច្បាស់ៗ ថាទីតាំងដី ស្នើសុំអន្តរាគមន៍ ក្នុងការបើកផ្លូវចេញចូលឱ្យបានធំដូចមុន…ជាដីសាធារណៈ របស់រដ្ឋ និង មិនអនុញ្ញាតឱ្យប៉ះពាល់ទេ!

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី សូមជម្រាបជូនថា ទីតាំងដី ស្នើសុំអន្តរាគមន៍ ក្នុងការបើកផ្លូវចេញចូលឱ្យបានធំដូចមុន ដើម្បីឱ្យរថយន្តចេញចូលបាន ជាពិសេស ពេលមានអគ្គិភ័យ កើតឡើង ស្ថិតនៅជាប់ដី ផ្នែកខាងជើងវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាដីសាធារណៈ របស់រដ្ឋ និង មិនអនុញ្ញាតឱ្យប៉ះពាល់ទេ។

ទន្ទឹមនេះ ក្រសួង ធ្លាប់បានជម្រាប ម្ចាស់សំណើ ឱ្យសម្របសម្រួល ជាមួយម្ចាស់ផ្ទះ ខាងមុខ ដើម្បីចរចា បើកផ្លូវឱ្យធំ ដូចពីមុន ឬទំហំសមស្របណាមួយ ដោយមានការឯកភាពពីភាគីទាំងសងខាង និងមិនប៉ះពាល់ទីតាំងដីសាលារៀន ដូចមានក្នុងលិខិតលេខ ៣១៤៥ ដនស ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ជូន លោក ល័ស ត្រហៀត។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close