កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់

ខេត្តសៀមរាប៖  លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានណែនាំចង្អុលបង្ហាញឲ្យមេបញ្ជាការតាមបណ្តាមូលដ្ឋានក្រុងស្រុកទាំង១៣ បញ្ចេញកម្លាំងចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់បក់បោក បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលរងគ្រោះកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ និងបាននាំយកអំណោយមួយចំនួនរួមមាន ស័ង្កសី (៣.៥ម) ចំនួន ១០សន្លឹក អង្ករចំនួន ១ការ៉ុង មីចំនួន ០១កេស ទឹកបរិសុទ្ធចំនួន ០៥យួរ ទឹកត្រីចំនួន ០១យួរ និងទឹកស៊ីអ៊ីចំនួន ០១យួរ ជូនដល់ប្រជាពលរដ្ឋ ០១គ្រួសារ រស់នៅស្រុកស្វាយលើដែលមានការខ្វះខាត។
អត្ថបទដែលជាប់ទាក់ទង
Open

Close