មិនធម្មតាមែន! បើកសុទ្ធ Lexus 470 ដឹកគ្រឿងញៀន ជាង ៤០០គីឡូ ពីខេត្តស្ទឹងត្រែង​ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ តែត្រូវ​ ប៉ូលិស ស្ទាក់ចាប់បាន ត្រឹមស្រុកព្រៃឈរ!

ខេត្តកំពង់ចាម៖ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធទៅនឹងចំណាត់ការ ទៅលេីសំណុំរឿងគ្រឿងញៀន​ ដែលជា បទល្មេីស​ ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀនចំនួន​ ៤២៩​ គីឡូក្រាម​ ដែលជនល្មេីសបានធ្វេីការដឹកជញ្ជូនសារធាតុញៀនទាំងនេះ​ ពីខេត្តស្ទឹងត្រែង​ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ​ ដោយបានឆ្លងកាត់ខេត្តកំពង់ចាម​ ក៏ត្រូវបង្រ្កាបបាន។
ចំពោះករណីនេះ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ បានសម្រេចធ្វេីការចោទប្រកាន់មនុស្ស​ចំនួន​ ៤​ នាក់​ និងបក្ខពួក​ផងដែរ។
គួរបញ្ជាក់ថា​ បទល្មេីសគ្រឿងញៀន ជាបទល្មេីសមួយ ដែល រាជរដ្ឋាភិបាល បានប្តេជ្ញា​ បង្ការ​ ទប់ស្កាត់​ និងបង្រ្កាប ឲ្យខានតែបាន ដោយគ្មានការលេីកលែងឡេីយ។
អយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ បាន​និងកំពុងអនុវត្តច្បាប់ដោយមុឺងម៉ាត់ជាទីបំផុតចំពោះករណីគ្រឿងញៀន។
អត្ថបទដែលជាប់ទាក់ទង
Open

Close